សមណសញ្ញាសូត្រ
ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ( សេចក្តីសម្គាល់របស់ សមណៈ ) ៣ យ៉ាង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែង ញ៉ាំងធម៌ ៧ ប្រការឲ្យពេញលេញបាន ។ យ៉ាង តើអ្វីខ្លះ ។ គឺ ( បព្វជិត គប្បីពិចារណារឿយៗ ថា ) អាត្មាអញនេះ កាន់យកនូវភេទផ្សេង ( អំពី ភេទរបស់គ្រហស្ថ ) ១ ការប្រព្រឹត្តចិញ្ចឹមជីវិតរបស់អាត្មាអញ រមែងប្រព្រឹត្ត ជាប់ដោយបុគ្គលដទៃ ១ អាត្មាអញគប្បីធ្វើអាកប្បកិរិយាផ្សេង ( អំពីគ្រហស្ថ ) ១ ។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបាន ចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញ៉ាំងធម៌ ៧ ប្រការឲ្យពេញលេញ ប្រការ តើអ្វីខ្លះ ។ គឺភិក្ខុជាអ្នកធ្វើរឿយៗ ជានិច្ច ប្រព្រឹត្ត មិនដាច់ក្នុងសីលទាំងឡាយ ១ ជាអ្នកមិនមានសេចក្តីលោភ ១ ជាអ្នកមិន បៀតបៀន ១ ជាអ្នកមិនមើលងាយគេ ១ ជាអ្នកមានសេចក្តីប្រាថ្នាក្នុងសិក្ខា ១ ភិក្ខុនោះមានសេចក្តីយល់ថា នេះជាប្រយោជន៍ ក្នុងជីវិតបរិក្ខារទាំងឡាយ ១ ជាអ្នកប្រារព្ធនូវព្យាយាម ១ ។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញ៉ាំង ធម៌ ៧ ប្រការនេះ ឲ្យពេញលេញបាន ។