អដ្ឋកថាសមណសញ្ញាសូត្រ
ក្បាលទី 31 · ទំព័រ 750
តតិយបណ្ណាសក ៣ គប្បីជ្រាបវិនិច្ឆ័យក្នុងសមណសញ្ញាសូត្រទី ១ នៃទុតិយបណ្ណាសកដូចតទៅនេះ បទថា សមណសញ្ញា បានដល់ ការសម្គាល់ដែល កើតឡើងដល់សមណៈទាំងឡាយ ។ បទថា សតតការី បានដល់ ធ្វើមិន មានចន្លោះ ។ បទថា អព្យាបជ្ឈោ បានដល់ មិនមានទុក្ខ ។ បទថា ឥច្ចត្ថន្តិស្ស ហោតិ សេចក្តីថា សមណសញ្ញារមែងមានដល់ភិក្ខុនោះ ក្នុង បច្ច័យជាគ្រឿងតាក់តែងជីវិតយ៉ាងនេះថា ទាំងនេះ ជាបច្ច័យដើម្បីវត្ថុនេះ អធិប្បាយថា ភិក្ខុបរិភោគបច្ច័យដែលពិចារណាហើយ ។