មិច្ឆត្តសូត្រ
ក្បាលទី 31 · ទំព័រ 752
ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត ( ចាកស្ថានសួគ៌ និងមគ្គ ) មិនបានសម្រេច ព្រោះអាស្រ័យមិច្ឆត្តៈ ( សភាពដែលខុស ) ។ ម្នាលភិក្ខុ ទាំងឡាយ កិរិយាឃ្លាត ( ចាកស្ថានសួគ៌ និងមគ្គ ) មិនបានសម្រេច ព្រោះ អាស្រ័យមិច្ឆត្តៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តី យល់ខុស រមែងមានតម្រិះខុស បុគ្គលអ្នកមានតម្រិះខុស រមែងមានវាចា ខុស បុគ្គលអ្នកមានវាចាខុស រមែងមានការងារខុស បុគ្គលអ្នកមានការងារ ខុស រមែងមានការចិញ្ចឹមជីវិតខុស បុគ្គលអ្នកចិញ្ចឹមជីវិតខុស រមែងមាន សេចក្តីព្យាយាមខុស បុគ្គលអ្នកមានសេចក្តីព្យាយាមខុស រមែងមានការរពឫក ខុស បុគ្គលអ្នកមានការរពឫកខុស រមែងមានការតម្កល់ចិត្តខុស បុគ្គលអ្នក តម្កល់ចិត្តខុស រមែងមានការដឹងខុស បុគ្គលអ្នកមានការដឹងខុស រមែងមាន ការរួចខុស ។ ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត ( ចាកស្ថានសួគ៌ និងមគ្គ ) មិនបានសម្រេច ព្រោះអាស្រ័យនូវមិច្ឆត្តៈ យ៉ាងនេះឯង ។ ៥