អដ្ឋកថាមិច្ឆត្តសូត្រ
ក្បាលទី 31 · ទំព័រ 753
គប្បីជ្រាបវិនិច្ឆ័យក្នុងមិច្ឆត្តសូត្រទី ៣ ដូចតទៅនេះ បទថា វិរាធនា ហោតិ សេចក្តីថា ឃ្លៀងឃ្លាតចាកសួគ៌ និងមគ្គរមែងមាន ។ បទថា នោ អារាធនា សេចក្តីថា ការសម្រេចផលក៏មិនមាន ការធ្វើឲ្យ បរិបូណ៌ក៏មិនមាន ។ បទថា បហោតិ ប្រែថា រមែងប្រព្រឹត្តទៅ ។