សម្មត្តសូត្រ

ក្បាលទី 31 · ទំព័រ 754

ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត ( ចាកស្ថាន សួគ៌ និងមគ្គ ) ព្រោះអាស្រ័យនូវសម្មត្តៈ ( សភាពដែលត្រូវ ) ។ ការបាន សម្រេច មិនឃ្លាត ( ចាកស្ថានសួគ៌ និងមគ្គ ) ព្រោះអាស្រ័យនូវសម្មត្តៈ ( សភាពដែលត្រូវ ) តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមាន សេចក្តីយល់ត្រូវ រមែងមានតម្រិះត្រូវ បុគ្គលអ្នកមានតម្រិះត្រូវ រមែងមាន វាចាត្រូវ បុគ្គលអ្នកមានវាចាត្រូវ រមែងមានការងារត្រូវ បុគ្គលអ្នកមានការងារ ត្រូវ រមែងមានការចិញ្ចឹមជីវិតត្រូវ បុគ្គលអ្នកមានការចិញ្ចឹមជីវិតត្រូវ រមែង មានសេចក្តីព្យាយាមត្រូវ បុគ្គលអ្នកមានសេចក្តីព្យាយាមត្រូវ រមែងមានការ រពឫកត្រូវ បុគ្គលអ្នកមានការរពឫកត្រូវ រមែងមានការតម្កល់ចិត្តត្រូវ បុគ្គល អ្នកមានការតម្កល់ចិត្តត្រូវ រមែងមានការដឹងត្រូវ បុគ្គលអ្នកមានការដឹងត្រូវ រមែងមានការរួចត្រូវ ។ ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត ( ចាកស្ថានសួគ៌ និងមគ្គ ) ព្រោះអាស្រ័យនូវសម្មត្តៈយ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បានសមាទាននូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង … បានសមាទាននូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិចេតនាណាផង សេចក្តីប្រាថ្នាណាផង ការតម្កល់ចិត្តណាផង សង្ខារទាំងឡាយ