អដ្ឋកថាសម្មត្តសូត្រ

ក្បាលទី 31 · ទំព័រ 757

គប្បីជ្រាបវិនិច្ឆ័យក្នុងសម្មត្តសូត្រទី ៤ ដូចតទៅនេះ បទថា យថាទិដ្ឋិសម្មត្តំ សមាទិន្នំ បានដល់ សមាទានឲ្យបរិបូណ៌ ដោយការ ប្រកាន់តាមសមគួរដល់ទិដ្ឋិ ។ បទថា ចេតនា បានដល់ ចេតនាដែល កើតក្នុងទ្វារទាំង ៣ ប្រកាន់មាំហើយ ។ បទថា បត្ថនា បានដល់ សេចក្តី ប្រាថ្នាដែលប្រាថ្នាយ៉ាងនេះថា អាត្មាអញគប្បីបែបនេះ ។ បទថា បណិធិ បានដល់ ការតាំងចិត្តថា អញនឹងជាទេវតា ឬទេវតាអង្គណាមួយ ។ បទថា សង្ខារា បានដល់ សង្ខារដែលប្រកបព្រមហើយ ។