អវិជ្ជាវិជ្ជាសូត្រ

ក្បាលទី 31 · ទំព័រ 758

ម្នាលភិក្ខុទាំងឡាយ អវិជ្ជាជាប្រធាន នៃការចួបប្រទះ នូវពួក អកុសលធម៌ អហិរិកៈ អនោត្តប្បៈ ក៏គង់ជាប់តាមដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកលុះក្នុងអវិជ្ជា អ្នកមិនចេះដឹង រមែងមានមិច្ឆាទិដ្ឋិ បុគ្គលអ្នកប្រកបដោយ មិច្ឆាទិដ្ឋិ រមែងមានមិច្ឆាសង្កប្បៈ បុគ្គលជាមិច្ឆាសង្កប្បៈ រមែងមាន មិច្ឆាវាចា បុគ្គលជាមិច្ឆាវាចា រមែងមានមិច្ឆាកម្មន្តៈ បុគ្គលជាមិច្ឆាកម្មន្តៈ រមែងមានមិច្ឆាអាជីវៈ បុគ្គលជាមិច្ឆាអាជីវៈ រមែងមានមិច្ឆាវាយាមៈ បុគ្គល ជាមិច្ឆាវាយាមៈ រមែងមានមិច្ឆាសតិ បុគ្គលជាមិច្ឆាសតិ រមែងមានមិច្ឆាសមាធិ បុគ្គលជាមិច្ឆាសមាធិ រមែងមានមិច្ឆាញាណៈ បុគ្គលជាមិច្ឆាញាណៈ រមែង មានមិច្ឆាវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ វិជ្ជាជាប្រធានក្នុងការចួបប្រសព្វនូវ ពួកកុសលធម៌ ហិរិ និងឱត្តប្បៈ ក៏គង់ជាប់តាមដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រកបដោយវិជ្ជា ជាអ្នកចេះដឹង រមែងមានសម្មាទិដ្ឋិ បុគ្គលជា សម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលជាសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលជាសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលជាសម្មាកម្មន្តៈ រមែង មានសម្មាអាជីវៈ បុគ្គលជាសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលជា សម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលជាសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលជាសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលជាសម្មាញាណៈ រមែងមានសម្មាវិមុត្តិ ។