និជ្ជរវត្ថុសូត្រ

ក្បាលទី 31 · ទំព័រ 759

ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាបទៅនេះ មាន ១០ យ៉ាង ។ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល ប្រកបដោយសម្មាទិដ្ឋិ រមែងមានមិច្ឆាទិដ្ឋិសាបរលាបទៅ អកុសលទាំងឡាយ ដ៏លាមកច្រើនប្រការណា មានមិច្ឆាទិដ្ឋិជាបច្ច័យ អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ រមែងមានមិច្ឆាសង្កប្បៈ សាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសង្កប្បៈ ជា បច្ឆ័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសង្កប្បៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាសង្កប្បៈជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា រមែងមានមិច្ឆាវាចាសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើន ប្រការណា ដែលមានមិច្ឆាវាចាជាបច្ឆ័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាវាចានោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវាចាជាបច្ឆ័យ ក៏ដល់នូវការបរិបូណ៌ដោយភាវនា ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ រមែងមានមិច្ឆាកម្មន្តៈ សាបរលាប ទៅអកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាកម្មន្តៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលដែលជា សម្មាកម្មន្តៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមាន សម្មាកម្មន្តៈជាបច្ឆ័យ ក៏រមែងដល់នូវការបរិបូណ៌ដោយភាវនា ។