អដ្ឋកថានិជ្ជរវត្ថុសូត្រ

ក្បាលទី 31 · ទំព័រ 762

គប្បីជ្រាបវិនិច្ឆ័យក្នុងនិជ្ជរវត្ថុសូត្រទី ៦ ដូចតទៅនេះ បទថា និជ្ជរវត្ថូនិ បានដល់ ហេតុនៃការសូន្យទៅ ។ បទថា មិច្ឆាទិដ្ឋិ និជ្ជិណ្ណា ហោតិ សេចក្តីថា មិច្ឆាទិដ្ឋិដែលដល់នូវការសូន្យទៅ ព្រោះវិបស្សនាយ៉ាង ទាប ដែលលោកលះបានហើយយ៉ាងនេះ ។ សួរថា ព្រោះហេតុអ្វី ទើប លោកកាន់យកទៀត ។ ឆ្លើយថា ព្រោះមិច្ឆាទិដ្ឋិនោះ លោកមិនទាន់ដកបាន ។ ដ្បិតថា មិច្ឆាទិដ្ឋិ សូម្បីដកមិនបានដោយវិបស្សនាក៏ពិត តែមគ្គកើតឡើង ក៏ ដកមិច្ឆាទិដ្ឋិបាន គឺមិនកើតឡើងទៀត ព្រោះដូច្នោះ ទើបលោកកាន់យក ទៀត ។ ក្នុងបទទាំងអស់គប្បីជ្រាប តាមន័យយ៉ាងនេះ ។ ម្យ៉ាងទៀត ក្នុងសូត្រនេះ ធម៌ ៦៤ រមែងដល់នូវការចម្រើនបរិបូណ៌ ព្រោះសម្មាវិមុត្តិជាបច្ច័យ គឺធម៌ ៦៤ បានដល់ ក្នុងខណៈនៃសោតាបត្តិមគ្គចិត្ត សទិ្ធន្ទ្រិយរមែងបរិបូណ៌ ព្រោះអត្ថថា បង្អោនចិត្តទៅ វីរិយ្រិន្ទិយបរិបូណ៌ ព្រោះអត្ថថា ផ្គងចិត្ត សតិន្ទ្រិយបរិបូណ៌ ព្រោះអត្ថថា ចូលទៅតាំងទុក សមាធ្រិន្ទិយបរិបូណ៌ ព្រោះអត្ថថា មិនរាយមាយ បញ្ញ្រិន្ទិយបរិបូណ៌ ព្រោះ អត្ថថា ឃើញ មនិន្ទ្រិយបរិបូណ៌ ព្រោះអត្ថថា ដឹងច្បាស់ សោមនស្សិន្ទ្រិយ បរិបូណ៌ ព្រោះអត្ថថា ហូរជ្រាបទៅ ជីវិត្រិន្ទិយបរិបូណ៌ ព្រោះអត្ថថា មាន សន្តិបន្តគ្នាប្រព្រឹត្តទៅជាធំ ។ បេ ។ ក្នុងខណៈនៃអរហត្តផលចិត្ត សទិ្ធន្ទ្រិយ បរិបូណ៌ ព្រោះអត្ថថា បង្អោនចិត្តជឿ ។ បេ ។ ជីវិត្រិន្ទិយបរិបូណ៌ ព្រោះអត្ថថា មានសន្តិប្រព្រឹត្តទៅជាធំ ធម៌ ៦៤ គឺមគ្គ ៤ ផល ៤ នីមួយៗ ៨ រមែងដល់នូវភាពបរិបូណ៌ ដោយប្រការដូចពោលមក ដូច្នេះ ។