ធោវនសូត្រ

ក្បាលទី 31 · ទំព័រ 764

ម្នាលភិក្ខុទាំងឡាយ ក្នុងទក្ខិណជនបទ តែងមានពិធីលាងឆ្អឹង ជាធម្មតា បាយក្តី ទឹកក្តី បង្អែមក្តី ចំអាបក្តី វត្ថុដែលគប្បីលិទ្ធក្តី ទឹកដែល គប្បីផឹកក្តី ការរាំក្តី ច្រៀងក្តី ប្រគំក្តី តែងមានក្នុងពិធីលាងឆ្អឹងនោះ ។ ម្នាល ភិក្ខុទាំងឡាយ ពិធីលាងឆ្អឹងនុ៎ះ មានមែន តថាគតមិនពោលថា ពិធីលាងឆ្អឹង នោះ មិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ តែថាពិធីលាងឆ្អឹងនោះឯង ជារបស់ ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមានប្រយោជន៍ មិនមែនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរលត់ មិនប្រព្រឹត្តទៅ ដើម្បី ស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ ពិធីលាងណា រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បី រលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ពួកស ត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា តែងរួច ចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមាន សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ចិត្តជាធម្មតា រមែង រួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយ បាន ព្រោះអាស្រ័យនូវពិធីលាងណា តថាគតនឹងសម្តែងនូវពិធីលាងដ៏ប្រសើរ