តិកិច្ឆសូត្រ
ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យថ្នាំបញ្ចុះដើម្បីឃាត់នូវអាពាធ ទាំងឡាយ ដែលកើតពីប្រមាត់ខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែល កើតពីស្លេស្មខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីខ្យល់ខ្លះ ម្នាល ភិក្ខុទាំងឡាយ ថ្នាំបញ្ចុះនោះមានមែន តថាគតមិនមែនពោលថា ថ្នាំបញ្ចុះនុ៎ះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ តែថា ថ្នាំបញ្ចុះនោះឯង សម្រេចខ្លះ មិន សម្រេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ថ្នាំបញ្ចុះណា សុទ្ធតែសម្រេច មិនមែន មិនសម្រេច ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមាន ជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាក មរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត ចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំបញ្ចុះណា តថាគតនឹងសម្តែងនូវថ្នាំ បញ្ចុះដ៏ប្រសើរនោះឯង អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវពាក្យនោះចុះ ចូរធ្វើ ទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែង រួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈ ជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំបញ្ចុះណា ថ្នាំបញ្ចុះដ៏ប្រសើរនោះ សុទ្ធតែសម្រេច មិនមែនមិនសម្រេចទេ តើដូចម្តេច ។ ម្នាលភិក្ខុទ