វមនសូត្រ

ក្បាលទី 31 · ទំព័រ 771

ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យថ្នាំក្អួត ដើម្បីឃាត់នូវអាពាធ ទាំងឡាយ ដែលកើតពីប្រមាត់ខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើត ពីស្លេស្មខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីខ្យល់ខ្លះ ម្នាល ភិក្ខុទាំងឡាយ ថ្នាំក្អួតនោះមានមែន តថាគតមិនពោលថា ថ្នាំក្អួតនុ៎ះមិនមាន ទេ ម្នាលភិក្ខុទាំងឡាយ តែថ្នាំក្អួតនោះឯង សម្រេចខ្លះ មិនសម្រេចខ្លះ ម្នាលភិក្ខុទាំងឡាយ ថ្នាំក្អួតណាសុទ្ធតែសម្រេច មិនមែនមិនសម្រេច ពួកស ត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែង រួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមាន សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួច ចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំក្អួតណា តថាគតនឹងសម្តែងនូវថ្នាំក្អួត ដ៏ប្រសើរនោះ អ្នក ទាំងឡាយ ចូរប្រុងស្តាប់នូវពាក្យនោះចុះ … ម្នាលភិក្ខុទាំងឡាយ ពួកសត្វ មានជាតិជាធម្មតា រមែងរួចចាកជាតិ ។ បេ ។ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំ ក្អួតណា ថ្នាំក្អួតដ៏ប្រសើរនោះ សុទ្ធតែសម្រេច មិនមែនមិនសម្រេច តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថា បានក្អួតមិច្ឆាទិដ្ឋិ ចេញហើយ អកុសលធម៌ទាំងឡាយ ដ៏លាមក ច្រើនប្រការណា ដែលមាន មិច្ឆាទិដ្ឋិជាបច្ច័យ កើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោ ះ ឈ្មោះថា បានក្អួតចេញហើយ កុសលធម៌ច្រើនប្រការដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់ន