និទ្ធមសូត្រ
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកម្ចាត់បង់នេះ មាន ១០ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជា សម្មាទិដ្ឋិ បានកម្ចាត់បង់មិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យ កើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានកម្ចាត់បង់ហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បាន កម្ចាត់បង់មិច្ឆាសង្កប្បៈចេញហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានកម្ចាត់បង់មិច្ឆាវាចាចេញហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាសម្មាកម្មន្តៈ ឈ្មោះថា បានកម្ចាត់បង់មិច្ឆាកម្មន្តៈចេញហើយ … ម្នាលភិក្ខុ ទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានកម្ចាត់បង់មិច្ឆាអាជីវៈចេញ ហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានកម្ចាត់ បង់មិច្ឆាវាយាមៈចេញហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានកម្ចាត់បង់មិច្ឆាសតិចេញហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាសម្មាសមាធិ ឈ្មោះថា បានកម្ចាត់បង់មិច្ឆាសមាធិចេញហើយ … ម្នាល ភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានកម្ចាត់បង់មិច្ឆាញាណៈ ចេញហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បាន កម្ចាត់បង់មិច្ឆាវិមុត្តិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យ កើតព្រម អកុសលធម៌ទាំងនោះ របស់ បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានកម្ចាត់បង់ហើយ កុសលធម៌ ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ