អដ្ឋកថា អសេក្ខធម្មសក្ខសូត្រ

ក្បាលទី 31 · ទំព័រ 777

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ជាអសេក្ខៈនេះ មាន ១០ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺសម្មាទិដ្ឋិ ជាអសេក្ខៈ ១ សម្មាសង្កប្បៈ ជាអសេក្ខៈ ១ សម្មាវាចា ជាអសេក្ខៈ ១ សម្មាកម្មន្តៈ ជាអសេក្ខៈ ១ សម្មាអាជីវៈ ជាអសេក្ខៈ ១ សម្មាវាយាមៈ ជាអសេក្ខៈ ១ សម្មាសតិ ជា អសេក្ខៈ ១ សម្មាសមាធិ ជាអសេក្ខៈ ១ សម្មាញាណៈ ជាអសេក្ខៈ ១ សម្មាវិមុត្តិ ជាអសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាអសេក្ខៈ មាន ១០ យ៉ាងនេះឯង ។ ឧទ្ទាននៃសមណសញ្ញាវគ្គនោះ គឺ និយាយអំពីសេចក្តីសម្គាល់របស់សមណៈ ១ អំពីការចម្រើន ពោជ្ឈង្គទាំង ៧ ជាបច្ច័យឲ្យបានបំពេញនូវ វិជ្ជា ៣ យ៉ាង ១ អំពីការមិនបានស្ថានសួគ៌ ព្រោះ អាស្រ័យមិច្ឆត្តៈ ១ អំពីការបានស្ថានសួគ៌ព្រោះអាស្រ័យ សម្មត្តៈ ១ អំពីវិជ្ជា ជាប្រធាន ក្នុងការជួបប្រសព្វនូវ កុសលធម៌ ១ អំពីការលាងឆ្អឹងក្នុងទក្ខិណជនបទ ១ អំពីពេទ្យអ្នកឲ្យថ្នាំបញ្ចុះ ១ អំពីពេទ្យអ្នកឲ្យថ្នាំក្អួត ១ អំពីធម៌ដែលគប្បីកម្ចាត់មាន ២ លើក ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអសេក្ខធម្មសូត្រទី ១២ ដូចតទៅនេះ បទថា អសេក្ខិយា បានដល់ អសេក្ខៈតែម្យ៉ាង ឬជារបស់ព្រះអសេក្ខៈ ទ្រង់ត្រាស់ព្រះខីណាស្រពបុណ្ណោះក្នុងសូត្រនេះ ។ បឋមអធម្មសូត្រទី ១ ជាដើម ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង សភាវៈ មិនមែនប្រយោជន៍ផង គប្បីដឹងធម៌ផង ប្រយោជន៍ផង លុះដឹងច្បាស់ សភាវៈមិនមែនធម៌ផង សភាវៈមិនមែនប្រយោជន៍ផង ដឹងនូវធម៌ផង នូវ ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាម យ៉ាងនោះ ។