តតិយអធម្មសូត្រ

ក្បាលទី 31 · ទំព័រ 783

ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ។ លុះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ ព្រះសុគតពោលនូវពាក្យនេះ ហើយ ក្រោកចាកអាសនៈ ចូលទៅកាន់វិហារ ។ លុះព្រះមានព្រះភាគ ទ្រង់ ចេញទៅមិនយូរបុន្មាន ពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ម្នាល អាវុសោ ព្រះមានព្រះភាគ ទ្រង់សម្តែងឧទ្ទេសនេះដោយសេចក្ដីបំប្រួញ ទ្រង់ មិនទាន់ចែកនូវអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្តេចក្រោក ចាកអាសនៈ ចូលទៅកាន់វិហារ ( ឧទ្ទេសនោះថា ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុ គប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងនូវសភាវៈ មិនមែនជា ប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍ យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកនូវអត្ថនៃ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសេចក្ដីបំប្រួញ មិនទាន់ ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន ។ លំដាប់នោះ ពួកភិក្ខុនោះ មាន សេចក្តីត្រិះរិះដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះទេ ដែលព្រះសាស្តាទ្រង់ សរសើរផង ទាំងពួកសព្រហ្មចារីជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏ មានអាយុ ទើបអាចនឹងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ សម្តែងដោយសេចក្ដីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងនាំគ្នាចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប