អដ្ឋកថាតតិយអធម្មសូត្រ

ក្បាលទី 31 · ទំព័រ 792

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយអធម្មសូត្រទី ៣ ដូចតទៅនេះ បទថា ឧទ្ទេសំ ឧទ្ទិសិត្វា បានដល់ តាំងបទមាតិកា ។ បទថា សត្ថុ ចេវ សំវណ្ណិតោ សេចក្តីថា ព្រះអានន្ទដែលព្រះសាស្តា ទ្រង់ស្ថាបនាទុកក្នុង តំណែងឯតទគ្គៈ ក្នុងឋានៈ ៥ ប្រការ ទ្រង់សរសើរហើយ ។ បទថា សម្ភាវិតោ សេចក្តីថា ដែលពួកសព្រហ្មចារីសរសើរហើយ ដោយការសរសើរ គុណ ។ បទថា បហោតិ ប្រែថា រមែងអាច ។ បទថា អតិសិត្វា ប្រែថា កន្លង ។ បទថា ជានំ ជានាតិ ប្រែថា ទ្រង់ដឹងប្រការដែលគួរដឹង ។ បទថា បស្សំ បស្សតិ ប្រែថា ទ្រង់ឃើញ ប្រការដែលគួរឃើញ ។ បទថា ចក្ខុភូតោ បានដល់ ទ្រង់ហាក់ដូចមានចក្ខុ កើតឡើងហើយ ។ បទថា ញាណភូតោ បានដល់ ទ្រង់មានការដឹងជា សភាវៈ ។ បទថា ធម្មភូតោ បានដល់ ទ្រង់មានធម៌ជាសភាវៈ ។ បទថា ព្រហ្មភូតោ បានដល់ ទ្រង់ជាបុគ្គលប្រសើរបំផុតជាសភាវៈ ។ បទថា វត្តា បានដល់ ទ្រង់អាចដំណើរការឯង ។ បទថា បវត្តា បានដល់ ទ្រង់ប្រើឲ្យ អ្នកដទៃប្រព្រឹត្តទៅ ។ បទថា អត្ថស្ស និន្នេតា បានដល់ ទ្រង់ទាញនូវអត្ថ មកសម្តែង ។ បទថា យថា នោ ភគវា ប្រែថា ព្រះមានព្រះភាគ គប្បី ព្យាករដល់ពួកយើង ដោយប្រការណា ។