អដ្ឋកថាអាជិនសូត្រ

ក្បាលទី 31 · ទំព័រ 797

គប្បីជ្រាបវិនិច្ឆ័យក្នុងអាជិនសូត្រទី ៤ ដូចតទៅនេះ បទថា អាជិនោ បានដល់ បរិព្វាជកមានឈ្មោះយ៉ាងនេះ ។ បទថា ចិត្តដ្ឋានសតានិ បានដល់ ចិត្តុប្បាទ ១០០ ។ បទថា យេហិ ប្រែថា ការប្រកបដោយ ចិត្តុប្បាទទាំងឡាយ ១០០ ណា ។ បទថា ឧបរទ្ធាវ ជានន្តិ ឧបរទ្ធស្មា សេចក្តីថា អន្យតិរ្ថិយដែលភ្លាំងភ្លាត់ហើយ កាន់យកខុសហើយ រមែងដឹងយ៉ាងនេះថា អាត្មាអញជាអ្នកភ្លាំងភ្លាត់ហើយ អាត្មាអញជាអ្នកកាន់ យកខុសហើយ អាត្មាអញត្រូវគេលើកទោសឡើងហើយ ដូច្នេះ ។ បទថា បណ្ឌិតវត្ថូនិ ប្រែថា ដើម្បីជាប្រយោជន៍ដល់ភាពជាបណ្ឌិត ។