បឋមបច្ចោរោហណិសូត្រ

ក្បាលទី 31 · ទំព័រ 804

សម័យនោះឯង ជាណុស្សោណិព្រាហ្មណ៍ កក់ជម្រះក្បាល ក្នុងថ្ងៃឧបោសថនោះហើយ ស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវ ស្រស់ ១ ក្តាប់ ហើយឋិតនៅក្នុងទីសមគួរ ក្នុងទីជិតនៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់ទតឃើញជាណុស្សោណិព្រាហ្មណ៍កំពុងកក់ជម្រះក្បាល ក្នុងថ្ងៃឧបោសថនោះ ស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មី កាន់យកស្បូវស្រស់ ១ ក្តាប់ ឋិតនៅក្នុងទីសមគួរ ក្នុងទីជិតនៃ ( ព្រះអង្គ ) លុះទ្រង់ទតឃើញ ហើយ ទើបទ្រង់ត្រាស់នឹងជាណុស្សោណិព្រាហ្មណ៍ដូច្នេះថា ម្នាលព្រាហ្មណ៍ ចុះហេតុដូចម្តេច បានជាអ្នកកក់ជម្រះក្បាល ក្នុងថ្ងៃឧបោសថនោះ ស្លៀកនូវ គូសំពត់សម្បកឈើដ៏ថ្មី កាន់យកនូវស្បូវស្រស់ ១ ក្តាប់ ហើយឋិតនៅក្នុង ទីសមគួរ ក្នុងថ្ងៃនេះ មានហេតុដូចម្តេច ដល់ត្រកូលរបស់ព្រាហ្មណ៍ ។ បពិត្រ ព្រះគោតមដ៏ចម្រើន ការជម្រះបាប ( នឹងមាន ) ដល់ត្រកូលរបស់ព្រាហ្មណ៍ ក្នុងថ្ងៃនេះ ។ ម្នាលព្រាហ្មណ៍ ការជម្រះបាបរបស់ពួកព្រាហ្មណ៍ តើដូចម្តេច ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ក្នុងលោកនេះ តែងកក់ជម្រះក្បាល ក្នុងថ្ងៃឧបោសថនោះហើយ ស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មីនេះ លាបនូវផែនដី ដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយដ៏ខៀវ ហើយសម្រេច នូវទីដេក ក្នុងចន្លោះផ្នូកខ្សាច់ និងចន្លោះរោងភ្លើង ពួកព្រាហ្មណ៍ទាំងនោះតែង ក្រោកឡើងធ្វើអញ្ជលី សំពះភ្លើង ៣ ដងក្នុងរាត្រីនោះថា យើងខ្ញុំជម្រះបាប នឹងលោកដ៏ចម្រើន យើងខ្ញុំជម្រះបាបនឹងលោកដ៏ចម្រើន តែងញ៉ាំងភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ ប្រេង ទឹកដោះខាប់ដ៏ល្មមគ្រាន់ លុះកន្លងរាត្រីនោះទៅ ក៏ នាំគ្នាញ៉ាំងពួកព្រាហ្មណ៍ឲ្យឆ្អែត ដោយខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាទៀត បពិត្រព្រះគោតមដ៏ច