បុព្វង្គសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 809

ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះ ជាបុព្វនិមិត្ត នៃព្រះអាទិត្យកាលរះឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិនេះជាប្រធាន នេះជាបុព្វនិមិត្ត នៃពួកកុសលធម៌ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលប្រកបដោយសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលប្រកបដោយ សម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលប្រកបដោយសម្មាកម្មន្តៈ រមែងមាន សម្មាអាជីវៈ បុគ្គលប្រកបដោយសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គល ប្រកបដោយសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលប្រកបដោយសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលប្រកបដោយសម្មាសមាធិ រមែងមាន សម្មាញាណៈ បុគ្គលប្រកបដោយសម្មាញាណៈ រមែងមានសម្មាវិមុត្តិ ។