បារិសុទ្ធិសូត្រ
ក្បាលទី 31 · ទំព័រ 812
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ បរិសុទ្ធផូរផង់ ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ សេចក្តី យល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សម្តីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹម ជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរពឫកត្រូវ ១ ការតម្កល់ចិត្តមាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះ ឯង បរិសុទ្ធផូរផង់ ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។