ឧប្បន្ថសូត្រជាដើម

ក្បាលទី 31 · ទំព័រ 813

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិសុទ្ធសូត្រទី ១ នៃបារិសុទ្ធិវគ្គទី ៣ ដូចតទៅ បទថា បរិសុទ្ធា បានដល់ ឥតមន្ទិល ។ បទថា បរិយោទាតា បានដល់ បភស្សរៈ ជាទីបាចសាចនៃរស្មី ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។ បេ ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មិនទាន់កើតហើយ កើតឡើង ក្រៅអំពីវិន័យរបស់ ព្រះសុគត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានផលច្រើន មានអានិសង្សច្រើន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។ បេ ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ទាំង ១០ នេះឯង មានផលច្រើន មានអានិសង្សច្រើន ក្រៅ អំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានកិរិយា កម្ចាត់បង់នូវរាគៈជាទីបំផុត កម្ចាត់បង់នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈ ជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធម៌ទាំង ១០ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។ បេ ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មានកិរិយាកម្ចាត់បង់នូវរាគៈជាទីបំផុត កម្ចាត់ បង់នូវទោសៈជាទីបំផុត កម្ចាត់បង់នូវមោហៈជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ប្រព្រឹត្តទៅ ព្រម ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ក្រៅ អំពីវិន័យរបស់ព្រះសុគត មិនមានឡើយ ។ ធ