អរិយមគ្គវគ្គ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ជាមគ្គដ៏ប្រសើរ ផង នូវធម៌ជាមគ្គមិនប្រសើរផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គមិនប្រសើរ តើ អ្វីខ្លះ ។ គឺសេចក្តីយល់ខុស ១ ។ បេ ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរ តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។ បេ ។ ការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា មគ្គដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ជាមគ្គខ្មៅផង នូវធម៌ជាមគ្គសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះទទួលស្តាប់ ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គខ្មៅ តើអ្វីខ្លះ ។ គឺសេចក្តីយល់ ខុស ១ ។ បេ ។ ការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គខ្មៅ ។ ម្នាលភិក្ខុទាំងឡាយ មគ្គស តើអ្វីខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ ។ បេ ។ ការរួច ត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គស ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវសទ្ធម្មផង នូវ អសទ្ធម្មផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ ចូរធ្វើទុក ក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធ ដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្