បុគ្គលវគ្គ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំ គួរសេពគប់ទេ ។ ប្រកបដោយធម៌ទាំង ១០ តើអ្វីខ្លះ ។ គឺជាអ្នកយល់ខុស ១ មានតម្រិះខុស ១ មានសម្តីខុស ១ មានការងារខុស ១ មានការចិញ្ចឹម ជីវិតខុស ១ មានព្យាយាមខុស ១ មានស្មារតីខុស ១ មានការតម្កល់ចិត្ត មាំខុស ១ មានការដឹងខុស ១ មានការរួចខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ១០ នេះឯង ពុំគួរសេពគប់ឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ទើបគួរសេពគប់ ។ ប្រកបដោយ ធម៌ ១០ តើអ្វីខ្លះ ។ គឺជាអ្នកយល់ត្រូវ ១ មានតម្រិះត្រូវ ១ មាន សម្តីត្រូវ ១ មានការងារត្រូវ ១ មានការចិញ្ចឹមជីវិតត្រូវ ១ មានព្យាយាម ត្រូវ ១ មានស្មារតីត្រូវ ១ មានការតម្កល់ចិត្តមាំត្រូវ ១ មានការដឹងត្រូវ ១ មានការរួចត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរសេពគប់ ។ ( សូត្រមានចំនួនមួយរយហាសិបប្រាំមួយ ជាដើម បណ្ឌិតគប្បីរាប់ដោយអំណាចនៃបេយ្យាលៈចុះ ) ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង ពុំគួរគប់រក … គួរគប់រក … ពុំ គួរចូលទៅអង្គុយជិត … គួរចូលទៅអង្គុយជិត … ពុំគួរបូជា … គួរបូជា … ពុំគួរសរសើរ … គួរសរសើរ … ពុំគួរគោរព … គួរគោរព … ពុំគួរកោត ក្រែង … គួរកោតក្រែង … ពុំគួរត្រេកអរ … គួរត្រេកអរ … មិនស្អាត … ស្អាត … មិនគ្របសង្កត់នូវមានះ … គ្របសង្កត់នូវមានះ … មិនចម្រើន ដោយបញ្ញា … ចម្រើនដោយបញ្ញា … រមែងបានបាបច្រើន … រមែងបាន បុណ្យច្រើន ។