តិវិធសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាណាតិបាត មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អទិន្នាទាន មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កាមេសុមិច្ឆាចារ មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈ ជាហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មុសាវាទ មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បិសុណាវាចា មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ផរុសវាចា មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សម្ផប្បលាប មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អភិជ្ឈា មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ព្យាបាទ មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា មិច្ឆាទិដ្ឋិ មាន ៣ ប្រការ គឺមានលោភៈជាហេតុ ១ មានទោសៈជាហេតុ ១ មានមោហៈជា ហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរដូច្នេះឯង លោភៈឈ្មោះថាជា ហេតុ ជាដែនកើតនៃកម្ម ទោសៈឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម មោហៈ ឈ្មោះថាជាហេតុ ជាដែនកើតនៃកម្ម ព្រោះអស់លោភៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់ទោសៈ ទើបអស់ហេតុនៃកម្ម ព្រោះអស់មោហៈ ទើបអស់ហេតុ នៃកម្ម ។