សបរិក្កមនសូត្រ

ក្បាលទី 31 · ទំព័រ 863

ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ប្រកបដោយការប្រែត្រឡប់ ធម៌ នេះ មិនមែនជាមិនមានការប្រែត្រឡប់ទេ ។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះប្រកបដោយ ការប្រែត្រឡប់ ធម៌នេះ មិនមែនជាមិនមានការប្រែត្រឡប់ តើដោយ អធិប្បាយ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ វៀរចាក ការសម្លាប់សត្វវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គល អ្នកលួចទ្រព្យគេ វៀរចាកការលួចទ្រព្យគេវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុសក្នុងកាម វៀរចាកការប្រព្រឹត្តខុស ក្នុងកាមវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល ពាក្យកុហក វៀរចាកការពោលពាក្យកុហកវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យញុះញង់ វៀរចាកការពោលពាក្យ ញុះញង់វិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល ពាក្យអាក្រក់ វៀរចាកការពោលពាក្យអាក្រក់វិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យឥតប្រយោជន៍ វៀរចាកការពោល ពាក្យឥតប្រយោជន៍វិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គល អ្នកមានអភិជ្ឈា មិនមានអភិជ្ឈាវិញ ឈ្មោះថា ការប្រែត្រឡប់ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលអ្នកមានព្យាបាទ មិនមានព្យាបាទវិញ ឈ្មោះថា ការប្រែ ត្រឡប់ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកយល់ខុស មានការយល់ត្រូវវិញ ឈ្មោះថា ការប្រែត្រឡប់ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ការ ប្រែត្រឡប់ ។ ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ដែលប្រកបដោយការប្រែ ត្រឡប់ មិនមែនជាមិនមានការប្រែត្រឡប់ យ៉ាងនេះឯង ។ ៥