ចុន្ទសូត្រ
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងអម្ពវ័ន ( ព្រៃ ស្វាយ ) របស់កម្មារបុត្រឈ្មោះចុន្ទ ជិតក្រុងបាវា ។ គ្រានោះ ចុន្ទកម្មារបុត្រ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមាន ព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះចុន្ទកម្មារបុត្រ អង្គុយក្នុងទីសមគួរ ហើយ ព្រះមានព្រះភាគទ្រង់ត្រាស់សួរដូច្នេះថា ម្នាលចុន្ទ អ្នកពេញចិត្តនឹង ការស្អាតរបស់អ្នកណា ។ ចុន្ទកម្មារបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រាហ្មណ៍ទាំងឡាយ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់ សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត ខ្ញុំព្រះអង្គពេញចិត្តចំពោះការស្អាត របស់ព្រាហ្មណ៍ ទាំងនោះ ។ ម្នាលចុន្ទ ចុះពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះ ត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាតយ៉ាងណាខ្លះ ។ បពិត្រព្រះអង្គដ៏ ចម្រើន ក្នុងលោកនេះ ពួកព្រាហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះ ត្រាំទឹកព្រឹកល្ងាច ព្រាហ្មណ៍ទាំងនោះតែងបបួលពួកសាវ័កថា នែបុរសអើយ អ្នកចូរមកអាយ កាលបើអ្នកក្រោកអំពីដំណេក ក្នុងវេលាព្រឹកព្រហាម គប្បី ស្ទាបផែនដី បើអ្នកមិនស្ទាបផែនដីទេ គប្បីស្ទាបអាចម៍គោស្រស់ បើអ្នកមិន ស្ទាបអាចម៍គោស្រស់ទេ គប្បីស្ទាបស្មៅស្រស់ បើអ្នកមិនស្ទាបស្មៅស្រស់ ទេ គប្បីបម្រើភ្លើង បើអ្នកមិនបម្រើភ្លើងទេ គប្បីប្រណម្យអញ្ជលីនមស្ការ ព្រះអាទិត្យ បើអ្នកមិនប្រណម្យអញ្ជល