អដ្ឋកថាចុន្ទសូត្រ

ក្បាលទី 31 · ទំព័រ 874

គប្បីជ្រាបវិនិច្ឆ័យក្នុងចុន្ទសូត្រទី ១០ ដូចតទៅនេះ បទថា កម្មារបុត្តស្ស ប្រែថា កូនជាងមាស ។ ពាក្យថា កស្ស នោ ត្វំ កាត់បទ ជា កស្ស នុ ត្វំ ។ បទថា បច្ឆាភូមិកា ប្រែថា អ្នកបច្ឆាភូមិ ។ បទថា កមណ្ឌលុកា ប្រែថា ពាក់កុណ្ឌល ។ បទថា សេវាលមាលកា បានដល់ រមែងទ្រទ្រង់ ដូចពាក់កម្រងមាល័យ ធ្វើអំពីសារាយ ដូច្នោះ ទើបហៅថា ស្លៀកសំពត់សារាយក៏មាន ។ បទថា ឧទកោរោហកា បានដល់ ការចុះ ងូតទឹកព្រឹកល្ងាច ។ បទថា អាមសេយ្យាសិ ប្រែថា គប្បីពាល់ត្រូវ ដោយដៃ ។