សុន្ទរវគ្គ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងកម្មល្អផង កម្មមិន ល្អផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុង ចិត្តឲ្យល្អចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគ ដូច្នេះថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាល ភិក្ខុទាំងឡាយ កម្មមិនល្អ តើដូចម្តេច ។ គឺបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ មុសាវាទ បិសុណាវាចា ផរុសវាចា សម្ផប្បលាប អភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនល្អ ។ ម្នាលភិក្ខុ ទាំងឡាយ កម្មល្អ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត វៀរចាក អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាប ការមិនមានអភិជ្ឈា មិន មានព្យាបាទ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មល្អ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងអរិយធម៌ ( ធម៌ដ៏ ប្រសើរ ) ផង អនរិយធម៌ ( ធម៌មិនប្រសើរ ) ផង ដល់អ្នកទាំងឡាយ ចូរ អ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមាន ព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អនរិយធម៌ តើដូចម្តេច ។ គឺបាណាតិបាត ។ បេ ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនរិយធម៌ ។ ម្នាលភិក្ខុទាំងឡាយ អរិយធម៌ តើដូចម្តេច ។