សេដ្ឋវគ្គ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងផ្លូវដ៏ប្រសើរផង ផ្លូវ មិនប្រសើរផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវមិនប្រសើរ តើដូចម្តេច ។ គឺបាណាតិបាត ។ បេ ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវប្រសើរ តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។ បេ ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងផ្លូវខ្មៅផង ផ្លូវសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវខ្មៅ តើដូចម្តេច ។ គឺបាណាតិបាត ។ បេ ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ផ្លូវខ្មៅ ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវស តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត ។ បេ ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ផ្លូវស ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសទ្ធម្ម ( ធម៌ស្ងប់ រម្ងាប់ ) ផង អសទ្ធម្ម ( ធម៌មិនស្ងប់រម្ងាប់ ) ផង ដល់អ្នកទាំងឡាយ ចូរ អ្នកទាំងឡាយ ស្តាប់ធម៌នោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម តើដូចម្តេច ។ គឺបាណាតិបាត ។ បេ ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម តើដូចម្តេច ។ គឺចេតនាជាហេតុវៀរចាក បាណាតិបាត ។ បេ ។ ការយល់ឃើញត្រូវ នេះហៅថា សទ្ធម្ម ។ សប្បុរិសធម្មាសប្បុរិសធម្មសូត្រទី ៤