អដ្ឋកថាសេវិតព្វាសេវិតព្វវគ្គ

ក្បាលទី 31 · ទំព័រ 898

មានអត្ថងាយយល់ហើយ ។ អដ្ឋកថា សេវិតព្វសេវិតព្វាវគ្គទី ៥ ចប់ ចតុត្ថបណ្ណាសក ចប់ បញ្ចមបណ្ណាសក ៣ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំទៅទម្លាក់ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ អ្នកមានចិត្ត អាក្រក់ អ្នកមានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយៗ មិនដល់នូវសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ១ ជាអ្នកលួច ទ្រព្យគេ គឺថាជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ជាសម្បត្តិនៃបុគ្គលដទៃដែល គេមិនបានឲ្យ ពោលគឺការលួច ដែលជាទ្រព្យ ឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុង ព្រៃក្តី ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ អ្នកដល់នូវការប្រព្រឹត្តក ន្លងចំព្រោះស្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ធម៌រក្សា ជ្រាស្តីមានប្តី មានអាជា ( កំណត់ទុក ) ដោយហោចទៅ សូម្បីត្រែស្តីដែលមានគេបំពាក់កម្រងផ្កា ១ ជាអ្នកនិយាយ កុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃ ញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែល គេនាំមក សួរជាសាក្សីថា នែបុរសអើយ ចូរអ្នកចូលមកអាយ បើអ្នកដឹង នូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះកាលបើមិនដឹង ក៏និយាយ ថា ខ្ញុំដឹង ក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹង ក៏មាន កាលបើមិន ឃើញ និយាយថា ខ្ញុំឃើញ ក៏មាន កាលបើឃើញនិយាយថា ខ្ញុំមិនឃើញ ក៏មាន ជាអ្នកពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះ ហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសបន្តិ