អដ្ឋកថាធម្មបរិយាយសូត្រ
ក្បាលទី 31 · ទំព័រ 912
គប្បីជ្រាបវិនិច្ឆ័យក្នុងធម្មបរិយាយសូត្រទី ៥ នៃបញ្ចមបណ្ណាសក ដូចតទៅនេះ បទថា សំសប្បតិបរិយាយំ វោ ភិក្ខវេ ធម្មបរិយាយំ បានដល់ ការសម្តែងធម៌ ពោល គឺការសម្តែងហេតុនៃការរសាប់ រសល់ ។ បទថា សំសប្បតិ សេចក្តីថា សត្វធ្វើកម្មនោះ រមែងរសាប់ រសល់ អន្ទះអន្ទែងទៅ ញាប់ញ័រទៅ ។ បទថា ជិម្ញា គតិ សេចក្តីថា សត្វ នឹងទៅកាន់គតិណា ដោយកម្មនោះ គតិនោះ ឈ្មោះថា វៀច ។ បទថា ជិម្ញុបបត្តិ សេចក្តីថា សត្វនឹងចូលដល់គតិណា គតិរបស់សត្វនោះ ក៏វៀច ដូចគ្នា ។ បទថា សំសប្បជាតិកា បានដល់ មានការលូនទៅជាសភាវៈ ។ បទថា ភូតា ភូតស្ស ឧបបត្តិ ហោតិ សេចក្តីថា ការកើតឡើងរបស់សត្វ រមែងមាន ព្រោះកម្មដែលមានហើយ គឺព្រោះកម្មដែលមានដោយសភាវៈ ។ បទថា ផស្សា ផុសន្តិ បានដល់ ផស្សៈដែលជាវិបាករមែងពាល់ត្រូវ ។ អដ្ឋកថា ធម្មបរិយាយសូត្រទី ៥ ចប់ ៥