បឋមកម្មសូត្រ

ក្បាលទី 31 · ទំព័រ 913

ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលនូវការអស់ទៅ នៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះ មិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្នក៏មាន ក្នុង អត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃតទៅក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវ ផលនៃកម្ម ប្រកបដោយចេតនា ដែលសត្វបានធ្វើហើយ សន្សំហើយទេ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្មទាំងនោះ វិបត្តិ គឺទោសនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មាន ទុក្ខជាផល វិបត្តិ គឺទោសនៃវចីកម្ម ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោស នៃមនោកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយ អកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយៗ មិនមាន សេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ជាអ្នកលួចយកទ្រព្យដែល គេមិនបានឲ្យ ជាអ្នកកាន់យកនូវសម្បត្តិ និងគ្រឿងឧបករណ៍ នៃបុគ្គលដទៃ ជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ពោលគឺការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកដល់នូវការប្រព្រឹត្តកន្លង ក្នុងស្ត្រីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូន ស្ត្រីរក្សា ញាតិរក្សា ធម៌រក្សា ជ្រាស្តីមានប្តី មានអាជា ( កំណត់ទុក )