អដ្ឋកថាបឋមកម្មសូត្រ

ក្បាលទី 31 · ទំព័រ 922

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមកម្មសូត្រទី ៦ ដូចតទៅនេះ បទថា សព្ចោតនិកានំ បានដល់ ដែលចងចិត្ត គួចចិត្ត ធ្វើហើយ ។ បទថា ឧបចិតានំ បានដល់ ដែលកសាងឲ្យរីកធំឡើង ។ បទថា អប្បដិសំវិទិត្វា បានដល់ មិនទាន់សោយវិបាកនៃការចាស់នោះ ។ បទថា ព្យន្តិភាវំ បានដល់ កម្មដែលមិនទាន់អស់ទៅ គឺហេតុជុំវិញផ្លូវ ដែលកម្មទាំងនោះកំណត់ ។ បទថា តញ្ច ខោ ទិដ្ឋេវ ធម្មេ សេចក្តីថា ទិដ្ឋធម្មវេទនីយកម្មរមែងឲ្យផល នោះឯងក្នុងបច្ចុប្បន្ន ។ បទថា ឧបបជ្ជេ សេចក្តីថា ឧបបជ្ជវេទនីយកម្ម រមែងឲ្យផលក្នុងភពតទៅ ។ បទថា អបរេ វា បរិយាយេ សេចក្តីថា ឯ អបរាបរវេទនីយកម្ម កាលសត្វនៅប្រព្រឹត្តទៅក្នុងសង្សារវដ្ត រមែងឲ្យផល ដល់រាប់សែនអត្តភាពនោះឯង ដោយបទនេះ ទ្រង់សម្តែងសេចក្តីដូច្នេះថា ក្នុងកម្មដែលសមគួរដល់វិបាកដែលបានហើយ ក្នុងកាលសត្វប្រព្រឹត្តទៅក្នុង សង្សារវដ្ត មិនមានបទេសនៃផែនដី ដែលសត្វតាំងនៅហើយ គប្បីផុតចាក បាបកម្មទៅបាន ។ បទថា តិវិធំ ប្រែថា ៣ ប្រការ ។ បទថា កាយកម្មន្តសន្ទោសព្យាបត្តិ ប្រែថា វិបត្តិ ពោល គឺទោសនៃកាយកម្ម ។ បទថា អបណ្ណកោមណិ បានដល់ កូនបាសកា ដែលមានជ្រុង ៤ ដោយ ជុំវិញ ។ គប្បីជ្រាបបទទាំងអស់ដោយន័យនេះឯង ។ អដ្ឋកថាបឋមកម្មសូត្រទី ៦ ចប់ ៥ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលនូវការអស់ទៅ នៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះ មិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតមានក្នុងបច្ចុប្បន្ននេះក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទាន់ទទួលផល