តតិយកម្មសូត្រ

ក្បាលទី 31 · ទំព័រ 928

ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលនូវសេចក្តីអស់ ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្នក៏មាន ក្នុងអត្តភាពជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃក៏មាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវកិរិយា ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវផល នៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនោះឯង ប្រាសចាកអភិជ្ឈា ប្រាសចាក ព្យាបាទ ជាអ្នកមិនវង្វេង មានប្រាជ្ញាស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា មានចិត្ត ប្រកបដោយមេត្តាដ៏ធំទូលាយ មានប្រមាណមិនបាន មិនមានពៀរ មិនមាន ព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង គឺទិសតូចៗ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង ដោយប្រការដូច្នេះ ភិក្ខុនោះដឹងច្បាស់យ៉ាងនេះថា ចិត្តអាត្មាអញ នេះ ជាកាមាវចរ ដែលមិនបានចម្រើនហើយ ក្នុងកាលមុន លុះដល់ ក្នុងកាលឥឡូវនេះ ចិត្តអាត្មាអញនេះ ជាអរូបាវចរ ដែលបានចម្រើនល្អហើយ ម្យ៉ាងទៀត កម្មណាមួយ ដែលជាកាមាវចរ កម្មនោះ រមែងមិនសល់នៅក្នុង ចិត្តនោះ កម្មនោះមិនឋិតនៅក្នុងចិត្តនោះទេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង- ឡាយ សម្គាល់នូវកម្មនោះដូចម្តេច បើកុមារនេះ ចម្រើនមេត្តាចេតោវិមុត្តិច ាប់ដើមតាំងអំពីខ្លួននៅក្មេង តើកុមារនោះ គប្បីធ្វើនូវបាបកម្ម បានដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ ។ សេចក្តីទុក្ខគប្បីពាល់ត្រូវនូវកុមារនេះ កាលដែលមិនធ្វើនូវបាបកម្ម បានដែរឬ ។