អដ្ឋកថា ព្រាហ្មណសូត្រ

ក្បាលទី 31 · ទំព័រ 934

ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តមិនស្មើដោយកាយ មាន ៣ យ៉ាង តើដូចម្តេច ។ បេ ។ ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តធម៌ និង ការប្រព្រឹត្តមិនស្មើដោយកាយ ៣ យ៉ាងនេះឯង ។ ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការប្រព្រឹត្តមិនស្មើដោយវាចា យ៉ាង តើដូចម្តេច ។ បេ ។ ម្នាលព្រាហ្មណ៍ ការមិនប្រព្រឹត្តធម៌ និងការ ប្រព្រឹត្តមិនស្មើដោយវាចា ៤ យ៉ាងនេះឯង ។ ម្នាលព្រាហ្មណ៍ ចុះការប្រព្រឹត្តធម៌ និងការប្រព្រឹត្តមិនស្មើ ដោយចិត្ត មាន ៣ យ៉ាង តើដូចម្តេច ។ បេ ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តធម៌ និងការ ប្រព្រឹត្តមិនស្មើដោយចិត្ត មាន ៣ យ៉ាងនេះឯង ។ ម្នាលព្រាហ្មណ៍ សត្វ ពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុង អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនៃការមិនប្រព្រឹត្តធម៌ និងការ ប្រព្រឹត្តមិនស្មើ យ៉ាងនេះឯង ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តធម៌ និងការ ប្រព្រឹត្តស្មើដោយកាយ ៣ យ៉ាង ការប្រព្រឹត្តធម៌ និងការប្រព្រឹត្តស្មើដោយ វាចា ៤ យ៉ាង ការប្រព្រឹត្តធម៌ និងការប្រព្រឹត្តស្មើដោយចិត្ត ៣ យ៉ាង ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តធម៌ និងការប្រព្រឹត្តស្មើដោយកាយ មាន ៣ យ៉ាង តើដូចម្តេច ។ បេ ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តធម៌ និងការ ប្រព្រឹត្តស្មើដោយកាយ ៣ យ៉ាងនេះឯង ។ ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តធម៌ និងការប្រព្រឹត្តស្មើ ដោយវាចាមាន ៤ យ៉ាង តើដូចម្តេច ។