ទុតិយវគ្គ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ គឺជា អ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ជាអ្នក ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ជាអ្នកពោលនូវពាក្យកុហក ១ ជាអ្នក ពោលនូវពាក្យញុះញង់ ១ ជាអ្នកពោលនូវពាក្យអាក្រក់ ១ ជាអ្នកពោលនូវ ពាក្យរោយរាយឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយការសំឡឹងរំពៃចំពោះ ទ្រព្យអ្នកដទៃ ១ ជាអ្នកមានចិត្តព្យាបាទ ១ ជាអ្នកយល់ខុស ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ធម៌ទាំង ១០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាក កាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ១ វៀរចាក ផរុសវាចា ១ វៀរចាកសម្ផប្បលាប ១ ជាអ្នកមិនច្រើនដោយអភិជ្ឈា ១ មានចិត្តមិនព្យាបាទ ១ ជាសម្មាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយក ទៅតម្កល់ទុក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង នឹង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ២០ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនឲ្យ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការកាន់ យកទ្រព្យដែលគេមិនឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យ