តតិយវគ្គ

ក្បាលទី 31 · ទំព័រ 946

ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយ ធម៌ទាំង ១០ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុង អបាយ ទុគ្គតិ វិនិបាត នរក … បុគ្គលខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតឯសុគតិ សួគ៌ ទេវលោក … ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២០ យ៉ាង … ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៣០ យ៉ាង … ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ ៤០ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរក … បុគ្គលខ្លះ ក្នុងលោកនេះ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង គេគប្បីដឹងថា ជាបុគ្គល ពាល … គប្បីដឹងថា ជាបណ្ឌិត … ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ប្រកបដោយធម៌ ២០ យ៉ាង … ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៣០ យ៉ាង … ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាង គេគប្បីដឹងថា ជាបុគ្គលពាល … គប្បីដឹងថា ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង គេគប្បីដឹងថា ជាបណ្ឌិត ។