កិមត្ថិយសូត្រជាដើម
សូមក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទ ដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន សីលទាំងឡាយ ជាកុសលមានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ សីលទាំងឡាយ ជា កុសលមានអវិប្បដិសារៈ ( សេចក្តីមិនក្តៅក្រហាយ ) ជាប្រយោជន៍ មាន អវិប្បដិសារៈជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន អវិប្បដិសារៈ មានអ្វី ជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ ( សេចក្តីរីករាយទន់ ) ជាប្រយោជន៍ មានបាមុជ្ជជាអានិសង្ស ។ បពិត្រ ព្រះអង្គដ៏ចម្រើន បាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាល អានន្ទ បាមុជ្ជៈ មានបីតិ ( សេចក្តីរីករាយខ្លាំង ) ជាប្រយោជន៍ មានបីតិជា អានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន បីតិ មានអ្វីជាប្រយោជន៍ មានអ្វីជា អានិសង្ស ។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ ( សេចក្តីស្ងប់រម្ងាប់ ) ជា ប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន បស្សទ្ធិមាន អ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។