អដ្ឋកថា ព្យសនសូត្រ
កិមត្ថិយសូត្រទី ១ ជាដើម [ ១០៨-១១២ ] ឯកាទសកនិបាត កិមត្ថិយសូត្រទី ១ ជាដើម មានន័យ ដូចពោលហើយខាងដើមនោះឯង ។ ពិតហើយ ក្នុងឯកាទសកនិបាត ៥ សូត្រ ខាងដើម លោកពោលអង្គ ១១ ចែកនិព្វិទា និងវិរាគៈចេញជា ២ ។ អដ្ឋកថា កិមត្ថិយសូត្រទី ១ ជាដើមចប់ ៥ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀល ព្រះអរិយៈ ជេរប្រទេចពួកភិក្ខុជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តី វិនាសទាំង ១១ យ៉ាងណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យ ឡើយ ។ សេចក្តីវិនាសទាំង ១១ យ៉ាង តើអ្វីខ្លះ ។ គឺមិនបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ១ សាបសូន្យចាកគុណវិសេសដែលខ្លួនបានហើយ ១ ព្រះសទ្ធម្មរបស់ភិក្ខុនោះ មិនផូរផង់ ១ ប្រកបដោយសេចក្តីស្មានថា បានក្នុង ព្រះសទ្ធម្ម ១ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ ១ ត្រូវអាបត្តិណាមួយដ៏ សៅហ្មង ១ លះបង់សិក្ខាហើយត្រឡប់មក ដើម្បីភេទថោកទាប ១ ប៉ះនឹង រោគធ្ងន់ខ្លាំង ១ ដល់នូវការឆ្កួត រវើរវាយចិត្ត ១ ធ្វើកាលកិរិយាទាំងវង្វេង ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតិះដៀលព្រះអរិយៈ ជេរប្រទេចពួកភិក្ខុ ជាសព្រហ្មចារី ហើយមិនគប្បីដល់នូវសេចក្តីវិនាសទាំង ១១ យ៉ាងណាមួយ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងព្យសនសូត្រទី ៦ ដូចតទៅនេះថា ការសម្តែងសិក្ខាបទ គប្បីជ្រាបថា លើស ។