អដ្ឋកថា សញ្ញាសូត្រ
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបាននូវ សមាធិ មានសភាពដូច្នេះ មានដែរឬ ដូចជាភិក្ខុមិនសម្គាល់ថា ដីក្នុងដី មិន សម្គាល់ថា ទឹកក្នុងទឹក មិនសម្គាល់ថា ភ្លើងក្នុងភ្លើង មិនសម្គាល់ថា ខ្យល់ ក្នុងខ្យល់ មិនសម្គាល់ថា អាកាសានញ្ចាយតនៈក្នុងអាកាសានញ្ចាយតនៈ មិនសម្គាល់ថា វិញ្ញាណញ្ចាយតនៈក្នុងវិញ្ញាណញ្ចាយតនៈ មិនសម្គាល់ថា អាកិញ្ចញ្ញាយតនៈក្នុងអាកិញ្ចញ្ញាយតនៈ មិនសម្គាល់ថា នេវសញ្ញានាសញ្ញាយតនៈក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសម្គាល់ថា លោកនេះក្នុងលោក នេះ មិនសម្គាល់ថា លោកខាងមុខក្នុងលោកខាងមុខ ភិក្ខុមិនសម្គាល់ក្នុង របស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយ ចិត្ត គ្រាន់តែមានសញ្ញាជាធម្មតាតែបុណ្ណោះ ។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះក៏មាន ដូចជាភិក្ខុ មិនសម្គាល់ថា ដីក្នុងដី មិនសម្គាល់ថា ទឹកក្នុងទឹក មិនសម្គាល់ថា ភ្លើងក្នុងភ្លើង មិនសម្គាល់ថា ខ្យល់ក្នុងខ្យល់ មិនសម្គាល់ថា អាកាសានញ្ចាយតនៈក្នុងអាកាសានញ្ចាយតនៈ មិនសម្គាល់ ថា វិញ្ញាណញ្ចាយតនៈក្នុងវិញ្ញាណញ្ចាយតនៈ មិនសម្គាល់ថា អាកិញ្ចញ្ញា- យតនៈក្នុងអាកិញ្ចញ្ញាយតនៈ មិនសម្គាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសម្គាល់ថា លោកនេះក្នុងលោកនេះ មិន សម្គាល់ថា លោកខាងមុខក្នុងលោកខាងមុខ មិនសម្គាល់ ក្នុងរបស់ដែល ខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដ