អដ្ឋកថា មនសិការសូត្រ

ក្បាលទី 31 · ទំព័រ 970

គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវចក្ខុ មិនធ្វើទុក ក្នុងចិត្ត នូវរូប មិនធ្វើទុកក្នុងចិត្ត នូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ មិន ធ្វើទុកក្នុងចិត្ត នូវឃានៈ មិនធ្វើទុកក្នុងចិត្ត នូវគន្ធៈ មិនធ្វើទុកក្នុងចិត្ត នូវជិវ្ហា មិនធ្វើទុកក្នុងចិត្ត នូវរស មិនធ្វើទុកក្នុងចិត្ត នូវកាយ មិនធ្វើទុកក្នុងចិត្ត នូវ ផោដ្ឋព្វៈ មិនធ្វើទុកក្នុងចិត្ត នូវបឋវី មិនធ្វើទុកក្នុងចិត្ត នូវអាបោ មិនធ្វើទុក ក្នុងចិត្ត នូវតេជោ មិនធ្វើទុកក្នុងចិត្ត នូវវាយោ មិនធ្វើទុកក្នុងចិត្ត នូវអាកាសានញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្ត នូវវិញ្ញាណញ្ចាយតនៈ មិនធ្វើទុកក្នុងចិត្ត នូវអាកិញ្ចញ្ញាយតនៈ មិនធ្វើទុកក្នុងចិត្ត នូវនេវសញ្ញានាសញ្ញាយតនៈ មិនធ្វើ ទុកក្នុងចិត្ត នូវលោកនេះ មិនធ្វើទុកក្នុងចិត្តនូវលោកខាងមុខ មិនធ្វើទុកក្នុង ចិត្ត នូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះ ដោយចិត្ត គ្រាន់តែធ្វើទុកក្នុងចិត្តជាធម្មតាតែបុណ្ណោះ ។ ម្នាលអានន្ទ ភិក្ខុ បានសមាធិ មានសភាពដូច្នោះក៏មាន ដូចជាភិក្ខុ មិនធ្វើទុកក្នុងចិត្តនូវចក្ខុ មិន ធ្វើទុកក្នុងចិត្តនូវរូប មិនធ្វើទុកក្នុងចិត្តនូវសោតៈ មិនធ្វើទុកក្នុងចិត្តនូវសទ្ទៈ