អសេក្ខសូត្រ

ក្បាលទី 31 · ទំព័រ 973

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ដែលគេធ្វើអំពីឥដ្ឋ ជិតស្រុកនានិកៈ ។ គ្រានោះ ព្រះសន្ធៈដ៏មានអាយុ ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ចំពោះព្រះមាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសន្ធៈដ៏មានអាយុអង្គុយក្នុងទី សមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលសន្ធៈ អ្នកត្រូវគិត ដូចគំនិតសេះអាជានីយ កុំគិតដូចគំនិតសេះ ដែលមានពុតត្បុតឡើយ ។ ម្នាល សន្ធៈ គំនិតសេះដែលមានពុតត្បុត តើដូចម្តេច ។ ម្នាលសន្ធៈ សេះមានពុត ត្បុត ដែលគេចងក្បែរក្រង់នៃស្រូវ តែងគិតថា ស្រូវដំណើប ស្រូវដំណើប ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលសន្ធៈ ព្រោះថា សេះមានពុតត្បុត ដែល គេចងក្បែរក្រង់នៃស្រូវ មិនមានគំនិតយ៉ាងនេះថា ថ្ងៃនេះ នាយសារថីអ្នក បង្ហាត់សេះ នឹងឲ្យអញធ្វើនូវហេតុ ដូចម្តេច អញធ្វើតបទៅវិញ ដូចម្តេច ។ សេះនោះ ត្រូវគេចងក្បែរក្រង់នៃស្រូវហើយ តែងគិតថា ស្រូវដំណើប ស្រូវ ដំណើប ។ ម្នាលសន្ធៈ បុរសមានពុតត្បុតពួកខ្លះ ក្នុងលោកនេះ ទៅនៅក្នុង ព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី មានចិត្តដែលកាមរាគ រួបរឹត ដែលកាមរាគ គ្របសង្កត់ហើយ រមែងមិនដឹងនូវការរលាស់ចោលនូវកាមរាគដែលកើតឡើងដោយពិត ក៏យ៉ាងនោះដែរ ។ បុរសនោះតែងគិតជញ្ជឹង ជ្រុលជ្រប់ សុបសៅ ព្រោះធ្វើកាមរាគ ឲ្យនៅខាងក្នុង ។ បុគ្គលមានចិត្ត ដែលព្យាបាទ រួបរឹតហើយ … មានចិត្តដែលថីនមិទ្ធៈ រួបរឹតហើយ … មាន ចិត្តដែលឧទ្ធច្ចកុក្កុច្ចៈ រួបរឹតហើយ … មានចិត្តដែលវិចិកិច្ឆា រួបរឹត ដែល វិចិកិច្ឆា គ្របសង្កត់ហើយ រមែងមិនដឹងការរលាស់ចោលនូវវិចិកិច្ឆា ដែល កើតឡើងដោយពិត ។ បុគ្គលនោះ តែងគិតជញ្ជឹង ជ្