អដ្ឋកថាអសេក្ខសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអសេក្ខសូត្រទី ៩ ដូចតទៅនេះ បទថា ទោណិយា ពន្ធោ សេចក្តីថា សេះខ្ចកដែលគេរៀបចំទុកក្បែរស្នូកស្រូវ ដំណើប ។ បទថា អនន្តរំ ករិត្វា សេចក្តីថា ធ្វើរាគៈទុកខាងក្នុង ។ បទថា ឈាយតិ សេចក្តីថា រមែងគិត ។ បទថា បជ្ឈាយតិ សេចក្តីថា រមែង សម្លឹងឈាន មានប្រការផ្សេងៗ ខាងនោះខ្លះ ខាងនេះខ្លះ ។ បទថា និជ្ឈាយតិ សេចក្តីថា រមែងសម្លឹងឈានជានិច្ច ដោយមិនមានចន្លោះ ។ ពាក្យថា បថវិម្បិ និស្សាយ ឈាយតិ នេះ ព្រះមានព្រះភាគ ត្រាស់ដោយអំណាច បុគ្គលដែលនៅត្រេកអរក្នុងសមាបត្តិ ព្រោះថា បឋវីធាតុនេះ ឈ្មោះថា ជា ចំណែកតូចតាចដែលបុគ្គលធ្វើហើយ ព្រោះខ្លួននៅត្រេកអរក្នុងសមាបត្តិ ក្នុង អាបោធាតុជាដើម ក៏មានន័យដូចគ្នា ។ ពាក្យថា កថញ្ច សន្ធ អាជានីយឈាយិតំ ហោតិ សេចក្តីថា សេះ សិន្ធពដឹងហេតុដែលសមគួរ និងមិនសមគួរ គិតដូចម្តេច ។ ក្នុងពាក្យថា យថា ឥណំ ជាដើម គប្បីជ្រាបអធិប្បាយថា សេះអាជានេយ្យ រមែងមើលឃើញ ការធ្លាក់ត្រូវ ពោល គឺការដាក់ខ្សែតីត្រង់មុខខ្លួន ធ្វើឲ្យដូចជាបំណុល ដូចត្រូវចង ដូចវិនាស ដូចការខុសច្រើន ពោល គឺទោស ។ បទថា នេវ បឋវឹ និស្សាយ ឈាយតិ សេចក្តីថា បុរសអាជានេយ្យ នោះ រមែងមិនសម្លឹងដោយសញ្ញាក្នុងឈានដែលប្រកបដោយអង្គ ៤ និងអង្គ ៥ ដែលមានបឋវីធាតុជាអារម្មណ៍ ព្រោះមិនត្រេកអរនឹងសេចក្តីសុខក្នុង សមាបត្តិ រមែងសម្លឹងអារម្មណ៍ដែលប្រាកដច្បាស់ថា បុរសនេះ ឈ្មោះថា បុរសអាជានេយ្យ ព្រោះមិនមានសេចក្តីត្រេកអរ រមែងសម្លឹងដោយផលសមាបត្តិ ដែលមានព្រះនិព្វានជាអារម្មណ៍ ។