អដ្ឋកថា មោរនិវាបនសូត្រ

ក្បាលទី 31 · ទំព័រ 981

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបរិព្វាជការាម ជាមោរនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគត្រាស់ ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយនោះ ទទួល ស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការ ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៣ ប្រការតើដូចម្តេច ។ គឺសីលក្ខន្ធជាអសេក្ខៈ ១ សមាធិក្ខន្ធជាអសេក្ខៈ ១ បញ្ញាខន្ធ ជា អសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ទើបឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈ មែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការដទៃទៀត ក៏ឈ្មោះថាជាអ្នកសម្រេច មែន ឈ្មោះថា ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៣ ប្រការតើដូចម្តេច ។ គឺ ឥទ្ធិប្បាដិហារិយ៍ ១ អាទេសនាបាដិហារិយ៍ ១ អនុសាសនីបាដិហារិយ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការនេះឯង ឈ្មោះថាជាអ្នក សម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរ ជាងទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ ប្រការដទៃទៀត ឈ្មោះថា ជាអ្នកសម្រេចមែន ក្សេមចាកយោគៈមែន ប្រព្រឹត្តព្រហ្មចរិយៈមែន ចប់មែន ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៣ ប្រការ តើដូចម្តេច ។ គឺសម្មាទិដ្ឋ