អដ្ឋកថា ទុតិយវគ្គ បឋមមហានាមសូត្រ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគមាន ចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ មហានាមសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយព្រះមាន ព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយ កាលកន្លងទៅ ៣ ខែ ។ គ្រានោះ មហានាមសក្កៈបានចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុង ទីសមគួរ ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យនេះ ថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេងៗ តើគួរនៅ ដោយវិហារធម៌ដូចម្តេច ។ ព្រះអង្គ ត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រមហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ព្រះអង្គជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គ ចូលមកគាល់តថាគតហើយសួរថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេងៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។ បពិត្រមហានាម បុគ្គលអ្នកមានសទ្ធា ញ៉ាំងសទ្ធាឲ្យសម្រេច មិនមែនជាអ្នក មិនមានសទ្ធា ១ អ្នកប្រារព្ធសេចក្តីព្យាយាម ញ៉ាំងព្យាយាម ឲ្យសម្រេចមិន មែនជាអ្នកខ្ជិលច្រអូស ១ អ្នកមានសតិខ្ជាប់ខ្ជួន ញ៉ាំងសតិឲ្យសម្រេច មិន ម