អដ្ឋកថា ទុតិយមហានាមសូត្រ

ក្បាលទី 31 · ទំព័រ 994

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង មហានាមសក្កៈ ទើបនឹង សះស្បើយចាកជំងឺ បានសះស្បើយចាកជំងឺ មិនទាន់យូរបុន្មាន ។ សម័យ នោះឯង ស្រាប់តែពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀស ចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ មហានាមសក្កៈ បានឮ ថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយ គិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយនឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ គ្រានោះ មហានាមសក្កៈ បានចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះមហានាមសក្កៈ អង្គុយក្នុងទីសមគួរហើយ បាន ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបាន ឮពាក្យនេះថា ពួកភិក្ខុច្រើនរូប កំពុងធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញ ទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំ ព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេងៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។ ព្រះអង្គត្រាស់ថា បពិត្រមហានាម ប្រពៃហើយ ប្រពៃហើយ បពិត្រ មហានាម ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ព្រះអង្គជាកុលបុត្រហើយ ដ្បិតថា ព្រះអង្គចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេងៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច ។