អដ្ឋកថា នន្ទិយសូត្រ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង ព្រះមានព្រះភាគមាន បំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី ។ នន្ទិយសក្កៈបានឮដំណឹង ថា ព្រះមានព្រះភាគ មានបំណងនឹងចូលទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី ។ គ្រានោះ នន្ទិយសក្កៈ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ ទាំងអាត្មាអញក៏ គួរចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ អាត្មាអញនឹងផ្គូផ្គងការងារ ក្នុង ក្រុងសាវត្ថីនោះផង នឹងបានចួបព្រះមានព្រះភាគ មួយដងមួយកាលផង ។ លំដាប់នោះ ព្រះមានព្រះភាគស្តេចទៅគង់ចាំវស្សា ក្នុងក្រុងសាវត្ថី ។ ចំណែក ខាងនន្ទិយសក្កៈ ក៏ចូលទៅនៅចាំវស្សា ក្នុងក្រុងសាវត្ថីដែរ ទាំងផ្គូផ្គងនូវការងារ ក្នុងក្រុងសាវត្ថីនោះផង បានចួបព្រះមានព្រះភាគ មួយដងមួយកាលផង ។ សម័យនោះឯង ពួកភិក្ខុជាច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ ចារិក ដោយកាលកន្លងទៅ ៣ ខែ ។ នន្ទិយសក្កៈ បានឮថា ពួកភិក្ខុ ច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាល កន្លងទៅ ៣ ខែ ។ លំដាប់នោះ នន្ទិយសក្កៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះ នន្ទិយសក្កៈ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើ ចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មាន ចីវរសម្រេចហើ