អដ្ឋកថា សុភូតិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនន្ទិយសូត្រទី ៣ ដូចតទៅនេះ បទថា កល្យាណមិត្តេ ប្រែថា នូវមិត្រល្អទាំងឡាយ ក្នុងព្រះសូត្រនេះ ព្រះមាន ព្រះភាគត្រាស់សង្ឃានុស្សតិ ដោយអំណាចនៃកល្យាណមិត្ត ដោយប្រការ ដូច្នេះ ។ បទថា កពឡីការភក្ខានំ បានដល់ ( អាហារ ) របស់ទេវតា ជាន់កាមាវចរ ។ បទថា អសមយវិមុត្តោ សេចក្តីថា ព្រះខីណាស្រពដែល រួចផុតហើយ ដោយអសមយវិមុត្តិ ។ គ្រានោះ ព្រះសុភូតិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងសទ្ធភិក្ខុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសុភូតិដ៏មានអាយុ អង្គុយ ក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុ នេះឈ្មោះអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះឈ្មោះសទ្ធៈ ជាកូនឧបាសក អ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធា ។ ម្នាលសុភូតិ សទ្ធភិក្ខុនេះ ជាកូនឧបាសក អ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ ផ្នួស ដោយសទ្ធា នឹងប្រាកដ ក្នុងសទ្ធាចរិតទាំងឡាយ ដែរឬ ។ បពិត្រ ព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ព្រះអង្គហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរដល់ព្រះអង្គហើយ ព្រះមានព្រះភាគគួរសម្តែងសទ្ធាចរិត ទាំងឡាយ របស់បុគ្គលអ្នកមានសទ្ធា ទោះភិក្ខុនេះប្រាកដ ក្នុងសទ្ធាចរិត ទាំងឡាយក្តី មិនប្រាកដក្តី ខ្ញុំព្រះអង្គនឹងដឹង ក្នុងកាលឥឡូវនេះ ។ ម្នាល សុភូតិ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹង សម្តែងប្រាប់ ។ ព្រះសុភូតិដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមាន ព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាល សុភូតិ ភិក្ខុក្នុង