មេត្តាសូត្រ

ក្បាលទី 31 · ទំព័រ 1013

ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបាន សេពគប់ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ អានិសង្ស ១១ ប្រការ រមែងកើតប្រាកដ ។ អានិសង្ស ១១ ប្រការ តើដូចម្តេច ។ គឺមេត្តាវិហារិបុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនឃើញនូវសុបិន អាក្រក់ ១ ជាទីស្រឡាញ់ របស់ពួកមនុស្ស ១ ជាទីស្រឡាញ់ របស់ពួក អមនុស្ស ១ ពួកទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងស្រស្តាវុធក្តី មិនចូលទៅក្នុងកាយ របស់មេត្តាវិហារិបុគ្គលនោះ ១ ចិត្តរមែងតាំងនៅមាំ ឆាប់ ១ សម្បុរមុខថ្លាស្រស់បស់ ១ ជាអ្នកមិនវង្វេងហើយធ្វើមរណភាព ១ កាលបើមិនទាន់ត្រាស់ដឹង នូវអរហត្តដ៏ក្រៃលែងជាងមេត្តាសមាបត្តិទេ រមែង បានទៅកើតក្នុងព្រហ្មលោក ១ ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិដែល បុគ្គលបានសេពគប់ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បាន តម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ អានិសង្ស ទាំង ១១ ប្រការនេះ រមែងកើតប្រាកដ ។