អដ្ឋកថាមេត្តាសូត្រ

ក្បាលទី 31 · ទំព័រ 1014

គប្បីជ្រាបវិនិច្ឆ័យក្នុងមេត្តាសូត្រទី ៥ ដូចតទៅនេះ បទថា សុខំ សុបតិ សេចក្តីថា ឈ្មោះថា ដេកលក់ជាសុខ ព្រោះមិនដេកលក់ ដូចបុគ្គលក្រៅអំពីនោះ ដែលដេករសាប់រសល់ជាទុក្ខ កាលឈមចុះកាន់ការដេកលក់ ក៏ជាសុខ ដូចអ្នកចូលសមាបត្តិ ។ បទថា សុខំ បដិពុជ្ឈតិ សេចក្តីថា បុគ្គលដទៃដកចិត្ត រសាប់រសល់ ភ្ញាក់ឡើងជាទុក្ខ យ៉ាងណា បុគ្គលដែលសេពមេត្តាចេតោវិមុត្តិ មិនភ្ញាក់ជា ទុក្ខដូច្នោះឡើយ មិនមានការខុសប្រក្រតី ភ្ញាក់ជាសុខ ដូចផ្កាឈូកកំពុងរីក ។ បទថា ន បបកំ សុបិនំ បស្សតិ សេចក្តីថា បុគ្គលដែលសេព មេត្តាចេតោវិមុត្តិ កាលយល់សប្តិឃើញ ក៏ឃើញតែរឿងដែលចម្រើនបុណ្ណោះ ហាក់ដូចជាថ្វាយបង្គំព្រះចេតិយ ហាក់ដូចជាធ្វើការបូជា ហាក់ដូចកំពុងស្តាប់ ធម៌ និងរមែងមិនយល់សប្តិឃើញទីអាក្រក់ ដូចបុគ្គលដទៃដែលយល់សប្តិ ឃើញខ្លួន ត្រូវចោរហុមព័ទ្ធ ត្រូវសត្វសាហាវខាំ និងដូចកំពុងធ្លាក់ជ្រោះ ដូច្នោះ ។ បទថា មនុស្សានំ បិយោ ហោតិ សេចក្តីថា បុគ្គលសេពមេត្តាចេតោវិមុត្តិ រមែងជាទីស្រឡាញ់ ជាទីពេញចិត្តរបស់មនុស្សទាំងឡាយ ដូច កែវមុក្តាហារដែលពាក់ត្រង់ទ្រូង និងដូចកម្រងផ្កាប្រដាប់សីសៈ ដូច្នោះ ។ បទថា អមនុស្សានំ បិយោ ហោតិ សេចក្តីថា បុគ្គលសេពចេតោ- វិមុត្តិ រមែងជាទីស្រឡាញ់របស់អមនុស្សទាំងឡាយ ដូចព្រះវិសាខត្ថេរ ។ រឿងពោលពិស្តារហើយ ក្នុងមេត្តាកម្មដ្ឋាននិទ្ទេស គម្ពីរវិសុទ្ធិមគ្គនោះឯង ។ បទថា ទេវតា រក្ខន្តិ សេចក្តីថា ទេវតាទាំងឡាយរមែងរក្សា ដូច មាតា និងបិតារក្សាបុត្រ ដូច្នោះ ។ បទថា នាស្ស អគ្គិ វា សិវំ វា សត្ថំ វា កមតិ សេចក្តីថា ភ្លើងមិនរលាក គឺមិនចូលទៅឆាបឆេះរាងកាយរបស់ បុគ្គលដែលនៅដោយមេត្តា ដូចនាងឧត្តរាឧបាសិ